Skip to main content

Posts

Showing posts from January, 2021

វិធីជួយខ្លួនឯង ពេលត្រូវថ្នាំសណ្ដំ ឬថ្នាំសម្រើប

វិធីជួយខ្លួនឯង ពេលត្រូវថ្នាំសណ្ដំ ឬថ្នាំសម្រើប មិន​ថា​ក្នុង​ខ្សែ​ភាពយន្ត ឬ​មាន​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ឡើយ គឺ​សុទ្ធតែ​បាន​បង្ហាញ​ពី​ករណី​​មនុស្ស​ស្រី​មួយ​ចំនួន​ត្រូវ​គេ​បន្លំ​យក​ទ្រព្យ​របស់ និង​រំលោភ​បំពាន​ដោយ​ប្រើ​ល្បិច​កលប្រើ​ថ្នាំ​សណ្ដំ ឬ​ថ្នាំ​សម្រើប។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបាន​ណែនាំ​ស្រី​ៗ​យើង​ពី​វិធី​ជួយ​ខ្លួន​ឯង​មួយ​ចំនួន ដែល​អាច​ការពារ​ខ្លួន​បាន​ខ្លះ​ៗ។ ថ្នាំ​ប្រភេទ​នេះ​មាន​ច្រើន​ប្រភេទ​ណាស់ តែ​ភាគច្រើន​មាន​ជា​ថ្នាំ​ដូច​ស្ករ​កៅស៊ូ ក្លិន​ដូច​ទឹក​អប់សម្រាប់​ឲ្យ​ហិត និង​ជា​ថ្នាំ​ដាក់​ក្នុង​ទឹក។ ១- រោគសញ្ញា នៅ​ពេល​អ្នក​ត្រឹម​ថ្នាំ​អស់​នោះ អាច​មាន​អាការៈ​ឈឺក្បាល វិលមុខ ក្អួត​ចង្អោរ ហើយ​បើ​គ្មាន​ការ​ជួយ​សង្គ្រោះ​ទាន់​ពេល​ទេ យើង​អាច​នឹង​សន្លប់​ឈឹង​តែ​ម្ដង។ ២- វិធី​ជួយ​សង្គ្រោះ​ខ្លួនឯង ប្រសិនបើ​យើង​​ជួយ​អាការៈ​អស់​ទាំងនោះ ត្រូវ​ស្វែងរក​ជំនួយ​ពី​អ្នក​ដែល​គួរឲ្យ​ទុកចិត្ត​ដូចជា​មិត្តភ័ក្ដិ អ្នក​មាន​សមត្ថកិច្ច ឬ​អាច​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក​ខ្ទាស់​ទ្វារ​ឲ្យ​ជាប់ ហើយ​ព្យាយាម​យក​ទឹក​មក​បាចសាច​ពេញមុខ ក្បាល ខ្លួន ឬ​ផឹកទឹក​ឲ្យ​បាន​ច្រើន​បំផុត ព្រោះ​ជាតិ​ទឹក​អាច​បន្សាប​ជាតិ​ថ្នាំ​...