Skip to main content

Posts

Showing posts from July, 2022

រឿងកំប្លែង​ខ្លី«​នៅពីក្រោយ​ភាព​ជោគជ័យ​របស់​ប្ដី​គឺមាន​ប្រពន្ធ​នៅពីក្រោយខ្នងចាំរុញ»

  មានក្រុមទេសចរណ៍មួយក្រុមទៅទស្សនាបឹងក្រពើ ហើយពួកគេបានឈរនៅលើកញ្ចុះកណា្តលទឹកជុំវិញដោយក្រពើធំៗ។ មា្ចស់បឹងក្រពើបានស្រែកប្រាប់ទៅភ្ញៀវថា៖ “បើអ្នកណាហ៊ានលោតចូលទឹក ហើយហែលទៅគោកដោយសុវត្ថិភាព គាត់នឹងជូនរង្វាន់ ១លានដុលា្លរ”។ លឺហើយ គា្មននរណាមា្នក់ហ៊ានកំរើកទេ។ ភា្លមៗនោះ ក៏មានបុរសមា្នក់លោតចូលទឹក គាត់ត្រូវបានក្រពើជាច្រើនដេញតាមត្របាក់ ប៉ុនែ្តដោយសំណាង គាត់បានរួចផុតទៅដល់គោក។ មា្ចស់បឹងក៏បានប្រកាសអ្នកឈ្នះ ដោយហៅគាត់ថាជាបុរសកា្លហាន។ បនា្ទប់ពីទទួលបានរង្វាន់រួចរាល់ហើយ បុរសកា្លហាននិងប្រពន្ធបានទៅសណ្ឋាគារសម្រាក។ ពេលទៅដល់បន្ទប់បុរសក្លាហានបានប្រាប់ប្រពន្ធថា៖ “បងអត់បានលោតទេ តែមានអ្នករុញបង”។ ប្រពន្ធគាត់សើច ហើយនិយាយយ៉ាងទ្បូយថា៖ “ខ្ញុំជាអ្នករុញ”។ ឥលូវបងដឹងហើយថា “នៅក្រោយភាពជោគជ័យរបស់មនុស្សប្រុស គឺជាមនុស្សស្រីដែលជាអ្នកចាំរុញ”។ ប្រភព​ ហ្វេសបុក

#ភូមិវិទ្យាថ្នាក់​ទី១២ មេរៀនទី ២ បំលាស់លំនៅនៃប្រជាជនកម្ពុជា

មេរៀនទី ២ បំលាស់លំនៅនៃប្រជាជនកម្ពុជា បំលាស់លំនៅ គឺជាចលនាផ្លាស់ប្តូរទីកន្លែងរស់នៅរបស់មនុស្ស ដែលបានផ្លាស់ប្តូរចេញពីទីតាំងភូមិសាស្រ្តមួយទៅកាន់ទីតាំងភូមិសាស្រ្តមួយទៀត។ ជាទូទៅ គេចាត់ទុកចលនាបំលាស់លំនៅជាបាតុភូតសកល ពីព្រោះចលនានេះតែងតែកើត មានឡើងនៅគ្រប់ប្រទេសទាំងអស់ ទាំងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ។ ១. បំលាស់លំនៅនៅកម្ពុជា ចលនាបំលាស់លំនៅធំៗនៅកម្ពុជាបានកើតមានឡើង នៅក្នុងបណ្តាឆ្នាំមួយចំនួនដូចជា ៖ +ចលនាបំលាស់លំនៅនៅមុនឆ្នាំ ១៩៧៥ (របបសាធារណៈរដ្ឋខ្មែរ) +ចលនាបំលាស់លំនៅនៅចន្លោះឆ្នាំ ១៩៧៥ - ១៩៧៩ (របបកម្ពុជាប្រជាធិបតេយ្យ) +ចលនាបំលាស់លំនៅនៅចន្លោះឆ្នាំ ១៩៧៩ - ១៩៩០ (របបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា) +ចលនាបំលាស់លំនៅនៅចន្លោះឆ្នាំ ១៩៩១ - ១៩៩៣ (របបរដ្ឋកម្ពុជា) រដ្ឋប្រហារប្រហារទំលាក់ សម្តេចសីហនុ កើតឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ រដ្ឋប្រហារនេះដឹកនាំដោយ លោកសេនាប្រមុខ លន់ ណល់។ បន្ទាប់ពីរដ្ឋប្រហារនេះ មានចលនាបំលាស់លំនៅមួយបានកើតមានឡើងនៅប្រទេសកម្ពុជា គឺទាក់ទងនឹងការជន្លៀសប្រជាជនវៀតណាមចេញពីប្រទេសកម្ពុជាឲ្យទៅរស់នៅប្រទេសវៀតណាមវិញ។ ពួកខ្មែរក្រហមបានឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីទទួលបានជោគជ័យលើរបបសាធ...

ជំពូក ១ លក្ខខណ្ឌសង្គមកម្ពុជា មេរៀនទី ១ ទម្រង់ប្រជាសាស្រ្តកម្ពុជា

១. ដង់ស៊ីតេ និងលទ្ធភាពបង្កកំណើតនៃប្រជាជនកម្ពុជា ប្រជាសាស្រ្ត គឺជាវិទ្យាសាស្រ្ត ដែលសិក្សាអំពីទម្រង់ និងបម្រែបម្រួល​នៃប្រជាជន។ ទម្រង់ប្រជាសាស្រ្តនៅប្រទេស កម្ពុជារួមមាន ៖  ដង់ស៊ីតេប្រជាជន អត្រាភេទ ទម្រង់តាមភេទ និងតាមអាយុ ប្រជាជនទីប្រជុំជន  ប្រជាជនជនបទ  ប្រជាជនសកម្ម និងក្រុមទន់ខ្សោយ។ ដង់ស៊ីតេប្រជាជ​ន គឺជាផលធៀបរវាងប្រជាជន និងផ្ទៃដី ដោយគិតនាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ។ រូបមន្ត សម្រាប់ គណនាដង់ស៊ីតេប្រជាជន គឺ ៖                                 - D = ដង់ស៊ីតេ                                 - P = ប្រជាជនសរុប                                 - A = ផ្ទៃដីសរុប យោងទៅតាមសណ្ឋានដី របាយប្រជាជន និងគំរោងអភិវឌ្ឍន៍នៅកម្ពុជា គេបែងចែកប្រទេសកម្ពុជាជា ៤ តំបន់ ដែល រួមមានដូចជា ៖  តំបន់វាលរាប ៖ តំបន់នេះមានខេត្តដូចជា ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តតាកែវ និងរាជធានីភ្នំពេញ។ តំបន់បឹងទន្លេសាប ៖ តំបន់នេះមានខេត្តដូចជា ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមាន ជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន។ តំបន់ឆ្នេរសមុទ្រ ៖ តំបន់នេះមានខេត្តដូចជា ខេត្តកោះកុង...