មានក្រុមទេសចរណ៍មួយក្រុមទៅទស្សនាបឹងក្រពើ ហើយពួកគេបានឈរនៅលើកញ្ចុះកណា្តលទឹកជុំវិញដោយក្រពើធំៗ។
មា្ចស់បឹងក្រពើបានស្រែកប្រាប់ទៅភ្ញៀវថា៖ “បើអ្នកណាហ៊ានលោតចូលទឹក ហើយហែលទៅគោកដោយសុវត្ថិភាព គាត់នឹងជូនរង្វាន់ ១លានដុលា្លរ”។
លឺហើយ គា្មននរណាមា្នក់ហ៊ានកំរើកទេ។ ភា្លមៗនោះ ក៏មានបុរសមា្នក់លោតចូលទឹក គាត់ត្រូវបានក្រពើជាច្រើនដេញតាមត្របាក់ ប៉ុនែ្តដោយសំណាង គាត់បានរួចផុតទៅដល់គោក។
មា្ចស់បឹងក៏បានប្រកាសអ្នកឈ្នះ ដោយហៅគាត់ថាជាបុរសកា្លហាន។
បនា្ទប់ពីទទួលបានរង្វាន់រួចរាល់ហើយ បុរសកា្លហាននិងប្រពន្ធបានទៅសណ្ឋាគារសម្រាក។
ពេលទៅដល់បន្ទប់បុរសក្លាហានបានប្រាប់ប្រពន្ធថា៖ “បងអត់បានលោតទេ តែមានអ្នករុញបង”។
ប្រពន្ធគាត់សើច ហើយនិយាយយ៉ាងទ្បូយថា៖ “ខ្ញុំជាអ្នករុញ”។ ឥលូវបងដឹងហើយថា “នៅក្រោយភាពជោគជ័យរបស់មនុស្សប្រុស គឺជាមនុស្សស្រីដែលជាអ្នកចាំរុញ”។
ប្រភព ហ្វេសបុក

Comments
Post a Comment