Skip to main content

Posts

Showing posts from December, 2020

យោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បវេសនកាលឆ្នាំសិក្សា២០២០ ២០២១ គឺថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

       ក្រោយពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបិទបញ្ចប់ ក្រសួងអប់រំ យុវជន និងកីឡាសម្រេច កំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាកាលបរិច្ឆេទនៃការបើកបវេសនកាលឆ្នាំសិក្សា២០២០ ២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ។ គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ត្រូវបន្ត អនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩ និង រក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល ។ ក្នុងករណីចាំបាច់ត្រូវពាក់ម៉ាសការពារនៅក្នុងបរិវេណរបស់ គ្រឹះស្ថានសិក្សា។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជន ជ្រាប និងចូលរួមសហការ អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។  សេចក្តីជូនដំណឹង  ការអនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាឯកជន ក្រោយពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបិទបញ្ចប់ ក្រសួងអប់រំ យុវជន និងកីឡាសម្រេច អនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជនដំណើរការឡើងវិញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ ចំពោះគ្រឹះស្ថាន សិក្សាឯកជន សំដៅលើគ្រឹះស្ថានសិក្សាឯកជន ដែលទទួលបានការអនុញ្ញាតឱ្យដំណើរការឡើងវិញក្នុង ដំណាក់កា...

វិទ្យាល័យព្រៃទប់៖ថ្ងៃទី29ធ្នូ2020 អង្គការKOICA(Korea International Cooperation Agency)បានចុះមក វិទ្យាល័យព្រៃទប់.....

ថ្ងៃ29/12/2020ទទួលប្រតិភូ KOICA របស់កូរ៉េ បានមកសហការលើការងារICT និងបានចុះពិនិត្យស្ទាបស្ទង់ក្នុងការផ្តល់ កុំព្យូទ័រ២បន្ទប់ស្មើ៥០គ្រឿង សម្រាប់បង្រៀនសិស្ស... ផ្នែក បឋមភូមិ ទី៧ដល់៩ ។គម្រោងរបស់អង្គការkoicaមានរយៈពេល៦ឆ្នាំគឺ ចាប់ពីឆ្នាំ(២០២១-២០២៦) គោលបំណងអភិវឌ្ឍសមត្ថភាពបច្ចេកទេសគ្រូICT នៅតាមវិទ្យាល័យនិងអនុវិទ្យាល័យ ដោយផ្ដោតសំខាន់លើសិស្ស អនុវិទ្យាល័យទី៧-៩ ។