Skip to main content

យោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បវេសនកាលឆ្នាំសិក្សា២០២០ ២០២១ គឺថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

       ក្រោយពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបិទបញ្ចប់ ក្រសួងអប់រំ យុវជន និងកីឡាសម្រេច កំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាកាលបរិច្ឆេទនៃការបើកបវេសនកាលឆ្នាំសិក្សា២០២០ ២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ។ គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ត្រូវបន្ត អនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩ និង រក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល ។ ក្នុងករណីចាំបាច់ត្រូវពាក់ម៉ាសការពារនៅក្នុងបរិវេណរបស់ គ្រឹះស្ថានសិក្សា។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជន ជ្រាប និងចូលរួមសហការ អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ 




សេចក្តីជូនដំណឹង 

ការអនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាឯកជន

ក្រោយពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបិទបញ្ចប់ ក្រសួងអប់រំ យុវជន និងកីឡាសម្រេច អនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជនដំណើរការឡើងវិញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ ចំពោះគ្រឹះស្ថាន សិក្សាឯកជន សំដៅលើគ្រឹះស្ថានសិក្សាឯកជន ដែលទទួលបានការអនុញ្ញាតឱ្យដំណើរការឡើងវិញក្នុង ដំណាក់កាលទី១ និងទី២ ។ គ្រឹះស្ថានសិក្សាឯកជនដែលទទួលបានការអនុញ្ញាត ត្រូវបន្តអនុវត្តគោល ការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩ និងរក្សាគម្លាត សុវត្ថិភាពសង្គម និងបុគ្គល ។ ក្នុងករណីចាំបាច់ ត្រូវពាក់ម៉ាសការពារនៅក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា បុគ្គលិកអប់រំមាតាបិតា អ្នកអាណាព្យាបាល និងសាធារណជន ជ្រាប និងចូលរួមសហការ អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។



Comments

Popular posts from this blog

វិញ្ញាសា​ប្រវត្តិ​វិទ្យា​ត្រៀមប្រឡង​បាក់ឌុប​2022

ប្រទេស អ៊ីរ៉ង់

អ៊ីរ៉ង់ (Persian: ايران),ត្រូវបានគេស្គាល់ជាប្រទេស ភឺសៀ ដែលស្ថិតនៅអាស៊ីខាងត្បូងនៃ  Middle East ។ហើយមានព្រំប្រទល់ជាប់ប្រទេស  អាហ្កានីស្ថាន   អាមេនៀ   អាហ្សិបៀចេន ​  អ៊ីរ៉ាក់   ប៉ាគីស្ថាន ​  (Kurdistan) ​  ទួកគី​  ហើយនឹង ទួកមេនីស្ទែន ។ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ جمهوری اسلامی ایران Jomhuri-ye Eslāmi-ye Irān ទង់ វរលញ្ចករ បាវចនា:  استقلال., آزادی., جمهوری اسلامی ឯករាជ្យ, សេរីភាព, សាធារណរដ្ឋអ៊ីស្លាម Independence, Freedom, Islamic Republic បទភ្លេង:  ភ្លេងជាតិនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់    (ផ្លូវការ) ធានី តេហេរ៉ង់ ទីក្រុង​ធំ​បំផុត រដ្ឋធានី ភាសា​ផ្លូវការ ព្សែក  ឫ  ភឺសៀ ភាសានិយាយ ភាសាព្សែក ,  អាសឺរី ,  ភាសាអាស៊ីរី ,  ភាសាអាមេនី ,  ភាសាឃឺឌីស ,  ឡូរី ,  ភាសាបាឡូឈី ,  ភាសាហ្គីឡាគី ,  ភាសាម៉ាហ្សាន់ដារានី ,  ភាសាអារ៉ាប់ ,  ភាសាធឺកមីន សាសនា Shia Islam ប្រជានាម អ៊ីរ៉ង់(នី) រដ្ឋាភិបាល រដ្ឋឯកភូត ,  សាធារណរដ្ឋប្រកាន់ប្រធានាធិបតីនិយម  -  មេដឹកនាំកំពូល Ali Khamenei  -  ប្រធានាធិបតេយ្យ Hassan Rouhani  -  អនុប្រធានាធិបតេយ្យដំបូង Eshaq Jahangiri  -  អ្នកតំណាង(ប្រធាន)សភា Ali Larijani  -  អ្នកតំណាងប្រធានយុត្តិធម៏...