មានក្រុមទេសចរណ៍មួយក្រុមទៅទស្សនាបឹងក្រពើ ហើយពួកគេបានឈរនៅលើកញ្ចុះកណា្តលទឹកជុំវិញដោយក្រពើធំៗ។ មា្ចស់បឹងក្រពើបានស្រែកប្រាប់ទៅភ្ញៀវថា៖ “បើអ្នកណាហ៊ានលោតចូលទឹក ហើយហែលទៅគោកដោយសុវត្ថិភាព គាត់នឹងជូនរង្វាន់ ១លានដុលា្លរ”។ លឺហើយ គា្មននរណាមា្នក់ហ៊ានកំរើកទេ។ ភា្លមៗនោះ ក៏មានបុរសមា្នក់លោតចូលទឹក គាត់ត្រូវបានក្រពើជាច្រើនដេញតាមត្របាក់ ប៉ុនែ្តដោយសំណាង គាត់បានរួចផុតទៅដល់គោក។ មា្ចស់បឹងក៏បានប្រកាសអ្នកឈ្នះ ដោយហៅគាត់ថាជាបុរសកា្លហាន។ បនា្ទប់ពីទទួលបានរង្វាន់រួចរាល់ហើយ បុរសកា្លហាននិងប្រពន្ធបានទៅសណ្ឋាគារសម្រាក។ ពេលទៅដល់បន្ទប់បុរសក្លាហានបានប្រាប់ប្រពន្ធថា៖ “បងអត់បានលោតទេ តែមានអ្នករុញបង”។ ប្រពន្ធគាត់សើច ហើយនិយាយយ៉ាងទ្បូយថា៖ “ខ្ញុំជាអ្នករុញ”។ ឥលូវបងដឹងហើយថា “នៅក្រោយភាពជោគជ័យរបស់មនុស្សប្រុស គឺជាមនុស្សស្រីដែលជាអ្នកចាំរុញ”។ ប្រភព ហ្វេសបុក
មេរៀនទី ២ បំលាស់លំនៅនៃប្រជាជនកម្ពុជា បំលាស់លំនៅ គឺជាចលនាផ្លាស់ប្តូរទីកន្លែងរស់នៅរបស់មនុស្ស ដែលបានផ្លាស់ប្តូរចេញពីទីតាំងភូមិសាស្រ្តមួយទៅកាន់ទីតាំងភូមិសាស្រ្តមួយទៀត។ ជាទូទៅ គេចាត់ទុកចលនាបំលាស់លំនៅជាបាតុភូតសកល ពីព្រោះចលនានេះតែងតែកើត មានឡើងនៅគ្រប់ប្រទេសទាំងអស់ ទាំងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ។ ១. បំលាស់លំនៅនៅកម្ពុជា ចលនាបំលាស់លំនៅធំៗនៅកម្ពុជាបានកើតមានឡើង នៅក្នុងបណ្តាឆ្នាំមួយចំនួនដូចជា ៖ +ចលនាបំលាស់លំនៅនៅមុនឆ្នាំ ១៩៧៥ (របបសាធារណៈរដ្ឋខ្មែរ) +ចលនាបំលាស់លំនៅនៅចន្លោះឆ្នាំ ១៩៧៥ - ១៩៧៩ (របបកម្ពុជាប្រជាធិបតេយ្យ) +ចលនាបំលាស់លំនៅនៅចន្លោះឆ្នាំ ១៩៧៩ - ១៩៩០ (របបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា) +ចលនាបំលាស់លំនៅនៅចន្លោះឆ្នាំ ១៩៩១ - ១៩៩៣ (របបរដ្ឋកម្ពុជា) រដ្ឋប្រហារប្រហារទំលាក់ សម្តេចសីហនុ កើតឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ រដ្ឋប្រហារនេះដឹកនាំដោយ លោកសេនាប្រមុខ លន់ ណល់។ បន្ទាប់ពីរដ្ឋប្រហារនេះ មានចលនាបំលាស់លំនៅមួយបានកើតមានឡើងនៅប្រទេសកម្ពុជា គឺទាក់ទងនឹងការជន្លៀសប្រជាជនវៀតណាមចេញពីប្រទេសកម្ពុជាឲ្យទៅរស់នៅប្រទេសវៀតណាមវិញ។ ពួកខ្មែរក្រហមបានឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីទទួលបានជោគជ័យលើរបបសាធ...