Skip to main content

សំណួរត្រៀមប្រឡងចូល​ក្របខ័ណ្ឌ​មុខងារ​សាធារណៈ១១សំណួរ​

១ . តើអ្វីទៅជាសេវាសាធារណៈ?

ចម្លើយ

សេវាសាធារណៈជាសកម្មភាពទាំងឡាយណាដែលធ្វើឡើងដោយស្ថាប័នមានសម្ថតកិច្ចក្នុងគោលបំណងបមើ ប្រយោជន៍សាធារណៈ ។

២តើសេវាសាធារណៈអ្វីខ្លះ ដែលរដ្ឋមិនតម្រូវអោយបង់ប្រាក់?

ចម្លើយ

សេវាសាធារណៈដែលរដ្ឋមិនតម្រូវអោយបង់ប្រាក់មានដូចជា៖

ការធ្វើសំបុត្រអត្រានុកូលដ្ឋាន ការផ្តល់សៀវភៅស្នាក់នៅ

ទុតិយ ឬតតិយតា សៀវភៅស្នាក់នៅ

ការស្នើរសុំ ឬបន្ថយសមាជិក ក្នុងសៀវភៅស្នាក់នៅ ការផ្តល់សៀវភៅគ្រួសារ

ទុតិយ ឬតតិយតា សៀវភៅគ្រួសារ

ការស្នើរសុំ ឬបន្ថយសមាជិក សៀវភៅគ្រួសារ

ការផ្តល់អត្តសញ្ញាប័ណ្ឌសញ្ជាតិខ្មែរ

ទុតិយ ឬតតិយតា អត្តសញ្ញាប័ណ្ឌសញ្ជាតិខ្មែរ ។

៣. អ្វីទៅជាក្របខណ្ឌគតិយុត្តអន្តរកាល?

ចម្លើយ

ក្របខណ្ឌគតិយុត្តអន្តរកាល សំដៅដល់ការបង្កើតឡើងនូវគោលការណ៍ណែនាំ ឬនីតិវិធីជាបណ្តោះអាសន្ននានា ដើម្បីគ្រប់គ្រងបុគ្គលរដ្ឋបាលថ្នាក់ជាតិ នៅមុនពេលដែលក្របខណ្ឌគតិយុត្តអចិន្ត្រៃយ៍ សម្រាប់គ្រប់គ្រងបុគ្គលរដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំ និងអនុម័តជាផ្លូវការ ។

៤ព្រះរាជក្រឹត្យជាអ្វី?

ចម្លើយ

ព្រះរាជាក្រឹត្យគឺជា លិខិតរដ្ឋបាលចេញដោយនីតិបញ្ញត្តិ និងត្រូវបានឡាយព្រះហស្ថដោយព្រះមហាក្សត្យ ។ ទម្រង់

ព្រះរាជក្រឹត្យមាន ២ប្រភេទគឺ

ព្រះរាជាក្រឹត្យបទបញ្ជា

ព្រះរាជក្រឹត្យឯកត្តភូត ចែកជាពីរទៀត
ព្រះរាជក្រឹត្យតែងតាំង

ព្រះរាជក្រឹត្យតែងតាំង

៥. មុខតំណែងអ្វីខ្លះដែលតែងតាំងដោយព្រះរាជាក្រឹត្យ?

ចម្លើយ

មុខតំណែងតែងតាំងដោយព្រះរាជាក្រឹត្យមាន៖

ទេសាភិបាល ទេសាភិបាលរងនៃធានាគារជាតិ

ទីប្រឹក្សារដ្ឋាភិបាល ទីប្រឹក្សានាយករដ្ឋមន្តី

អគ្គលេខាធិការរដ្ឋាបាល

អគ្គលេខាធិការក្រសួង អគ្គនាយកក្រសួង

ប្រតិភូរាជរដ្ឋាភិបាល

អភិបាលខេត្ត ក្រុង ឯកអគ្គរាជទូត

ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព

នាយអគ្គសេនាធិការ និងនាយកអគ្គសេនាធិការ

ឧត្ដមសេនីយ៍ឡើងទៅ ។

៦តើការផ្តល់សេវាសាធារណៈមានគោលដៅបម្រើប្រជាពលរដ្ឋឪ្យកាន់តែប្រសើរឡើងមាន ន័យថារដ្ឋបាលត្រូវធ្វើអ្វីខ្លះ ?

ចម្លើយ

ការផ្តល់សេវាកម្មសាធារណៈ មានគោលដៅបម្រើប្រជាពលរដ្ឋឪ្យកាន់តែប្រសើរឡើង មានន័យថារដ្ឋបានត្រូវធ្វើដូចជា ៖

ធានាភាពងាយស្រួលក្នុងការទទួលយកការប្រើប្រាស់ ផ្ដល់ព័ត៌មានគ្រប់គ្រាន់ច្បាស់លាស់និងងាយយល់កាត់បន្ថយ ការរិយាល័យធិបតេយ្យ និងនីតិវិធីស្មុគស្មាញសំដៅកាត់បន្ថយការលំបាករបស់អ្នកប្រើប្រាស់សេវាក្នុងការស្វែងរក សេវាដោយខ្លួនឯង និងចំណាយបន្ថែមលើអ្នករត់ការក្រៅផ្លូវការ ។

ផ្ដោតទៅលើតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់ កន្លងមកមន្ត្រីរាជការ ក្នុងឥរិយបថជាអ្នកគ្រប់គ្រងបានកំណត់ជ ស្រេចនូវប្រភេទសេវា ដែលត្រូវផ្ដល់ជូនអ្នកប្រើប្រាស់ ទោះជាសេវាមួយចំនួនអ្នកប្រើប្រាស់ទោះជាសេវាកមួយ ចំនួនអ្នកប្រើប្រាស់មិនត្រូវការក៏ដោយ។ ប៉ុន្តែក្នុងឥរិយាបថជាអ្នកផ្តល់សេវា គឺត្រូវកំណត់ប្រភេទសេវាទៅតាម តម្រូវរបស់ទីផ្សារនិងរបស់អ្នកប្រើប្រាស់វិញ ។

ផ្តល់សេវាឪ្យចំកន្លែងនៃ តម្រូវការរបស់អ្នកប្រើប្រាស់ រដ្ឋភិបាលសាធារណៈត្រូវផ្តល់សេវាដល់ទីកន្លែង ដែលអ្នកប្រើ ប្រាស់ត្រូវលើកលែងតែក្នុងករណីពិសេសមួយចំនួនប្រើប្រាស់ត្រូវការលើកលែងតែក្នុងករណីពិសេសមួយចំនួនដែល មិនអាចផ្គត់ផ្គង់បាន ។
• ត្រូវមានការតម្លាភាព និងការទទួលត្រូវក្នុងការផ្តល់សេវា អ្នកផ្តល់សេវាត្រូវផ្ដល់ព័ត៌មានឪ្យបានទូលំទូលាយជាចំហ ដោយគ្មានការរើសអើងនិងយកចិត្តទូលាយជាចំហដោយគ្មានការរើសអើង និងយកចិត្តទុកដាក់ក្នុងការផ្តល់សេវាឪ យបានទាន់ពេលវេលាកំណត់និងមានគុណភាពជូនអ្នកប្រើប្រាស់មដោយស្មារតីទទួលខុសត្រូវខ្ពស់ ទន្ទឹងនឹង នេះអ្នកផ្តល់សេវាក៏ត្រូវទុកលទ្ធភាពឪ្យអ្នកប្រើប្រាស់តាមជន និងស្វែងយល់អំពើនីតិវិធីនៃការផ្តល់សេវា និងអាចធ្វើ ការទិទៀនតវ៉ាឬទាមទារឪ្យមានការកែលម្អខ្វះខាតផ្សេងៗ តាមតម្រូវការសម្រូវការសំដៅលើកម្ពស់ប្រសិទ្ធភាព និង តម្លាភាពស្របតាមគោលការណ៍ អភិបាលកិច្ចល្អ ។

គុណភាពមនិងប្រសិទ្ធភាពសេវា អ្នកផ្តល់សេវាត្រូវគោរពឪ្យបាននូវស្តង់ដារកំណត់មានន័យថាអ្វីដែលបានកំណត់ ជូនអ្នកប្រើប្រាស់ ត្រូវតែធ្វើតាមការកំណត់នោះទាំងតម្លៃទាំងពេលវេលាទាំងគុណភាព ។ សេវាទាំងឡាយណា ដែលរដ្ឋាភិបាលសាធាណរៈពុំមានសមត្ថភាពផ្តល់ជូនអ្នកប្រើប្រាស់ បានស្វែងរកដៃគូអភិវឌ្ឍន៍ដែលមានលទ្ធភាព ដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់សេវាតាមតម្រូវការ ។

៧.តើមុខងារសាធារណៈកម្ពុជាត្រូវបានសម្រេចដោយរាជរដ្ឋាភិបាល កម្ពុជានៅថ្ងៃណា ? ខែណា ? ឆ្នាំណា ?

ចម្លើយ

មុខងារសាធារណៈកម្ពុជាត្រូវបានសម្រេចដោយរាជរដ្ឋាភិបាល កម្ពុជានៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ១៩៩៤

តើចក្ខុវិស័យនៃមុខងារសាធារណៈកម្ពុជាគឺជាអ្វី ?

តើមុខងារសាធារណៈដែលមានគុណភាពត្រូវមានលក្ខណៈសម្បត្តិប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

មុខងារសាធារណៈដែលមានគុណភាពត្រូវមានលក្ខណៈសម្បត្តិ ៤ យ៉ាងដូចជា ៖

ទឹកចិត្តបម្រើការងារមុះមុត រដ្ឋបាលសាធារណៈដែលមុះមុតក្នុងការងារ និងមានការលើកទឹកចិត្ត ក្នុងការធ្វើការងារ របស់មន្ត្រីរាជការ ។

ភក្ដីភាព រដ្ឋភិបាលសាធារណៈ ដែលជាសេនាធិការឪ្យរដ្ឋាភិបាល និងស្ថាប័នត្រូវមានភក្ដីចំពោះរដ្ឋនិងប្រជាពលរដ្ឋ ។

ផ្តោតលើសេវា រដ្ឋបាលសាធារណៈត្រូវប្រែក្លាយខ្លួនពី អ្នកគ្រប់គ្រងទៅជាអ្នកផ្តល់សេវាគួរជាទីគោរពនិងមានភាព
ត្រឹមត្រូវក្នុងការបម្រើ និងឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ។

សីលធម៌វិជ្ជាជីវៈ រដ្ឋបាលសាធារណៈត្រូវបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយតម្លាភាព សមត្ថភាព និងប្រសិទ្ធិភាព ។

៨តើគោលការណ៍នៃការគ្រប់គ្រងមុខងារសាធារណៈនិងដំណើរនៃរដ្ឋបាលសាធារណៈមានអ្វីខ្លះ ?

ចម្លើយ

មុខងារសាធារណៈដែលមានគុណភាពត្រូវមានលក្ខណៈសម្បត្តិ ៤ យ៉ាងដូចជា ៖

ទឹកចិត្តបម្រើការងារមុះមុត រដ្ឋបាលសាធារណៈដែលមុះមុតក្នុងការងារ និងមានការលើកទឹកចិត្ត ក្នុងការធ្វើការងារ របស់មន្ត្រីរាជការ ។

ភក្តីភាព រដ្ឋភិបាលសាធារណៈ ដែលជាសេនាធិការឪ្យរដ្ឋាភិបាល និងស្ថាប័នត្រូវមានភក្តីចំពោះរដ្ឋនិងប្រជាពលរដ្ឋ ។
ផ្តោតលើសេវា រដ្ឋបាលសាធារណៈត្រូវប្រែក្លាយខ្លួនពី អ្នកគ្រប់គ្រងទៅជាអ្នកផ្តល់សេវាគួរជាទីគោរពនិងមានភាព ត្រឹមត្រូវក្នុងការបម្រើ និងឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ។

សីលធម៌វិជ្ជាជីវៈ រដ្ឋាបាលសាធារណៈត្រូវបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយតម្លាភាព សមត្ថភាព និងប្រសិទ្ធិភាព ។

៩តើនីតិមុខងារសាធារណៈមានន័យដូចម្តេច ?

ចម្លើយ

នីតិមុខងារសាធារណៈគឺ ជាបណ្ដុំនៃលិខិតបទដ្ឋានគតិយុត្ត ដោយឡែកឬ ពិសេសដែលអនុវត្តទៅលើមន្ត្រីរាជការ ស៊ីវិលដែលបម្រើការងារក្នុងស្ថាប័នសាធារណៈ ។

១០ចូរអ្នកសិក្សាអំពីប្រវត្តិនៃមុខងារសាធារណៈនៅកម្ពុជា ។

ចម្លើយ

មុខងារសាធារណៈកម្ពុជាទៅតាមសម័យកាលនីមួយៗ ៖

ក. មុខងារសាធារណៈមុនសម័យបារាំងដាក់អាណានិគម មានព្រះមហាក្សត្រជាអ្នកសោយរាជ្យគឺមានមន្ត្រីដែលបម្រើការ នៅក្នុងរាជវាំងហើយការគ្រប់គ្រងពេលនោះមិនមានវិធានអ្វីច្បាស់លាស់ទេសូម្បីតែបៀរវត្សក៏មិនច្បាស់លាស់ដែរ គី អាស្រ័យលើព្រះមហាក្សត្រជាអ្នកកំណត់ ។

ខ. មុខងារសាធារណៈសម័យបារាំងដាក់អាណានិគម នៅពេលដែលបារាំងដាក់អាណានិគមមកលើកម្ពុជា ( ១៨៦៣ ១៩៥៣ ) បារាំងបាននាំមកនូវប្រៀបរបបគ្រប់គ្រងមន្ត្រីរាជការ តាមបែបបច្ចឹមប្រទេសក្នុងការបម្រើសេវាកម្មសាធារណៈ ហើយចាប់តាំងពីឆ្នាំ ១៨៩៧ មកសូម្បីព្រះមហាក្សត្រក៏ត្រូវបារាំងរៀបចំបៀវត្សថ្វាយដែរ មុខងារសាធារណៈតាមវិធាន បារាំងនេះគឺប្រព័ន្ធវិជ្ជាជីវៈក្របខណ្ឌ ដែលបានបន្តជិះឥទ្ធិពលនូវសម័យក្រោយៗទៀត ។ សហលក្ខន្តិកៈមន្ត្រីស៊ីវិលក្រប ខណ្ឌនៃរដ្ឋភិបាលសាធារណៈនៃព្រះរាជាណាចក្រកម្ពុជាជាតាមព្រះរាជក្រម លេខ៣២៣ នស ចុះថ្ងៃទី ១០ ខែឧសភា ឆ្នាំ ១៩៤៧ ។ គឺចាប់ពីពេលនោះមកមានប្រព័ន្ធអាជីពដែលជាប្រព័ន្ធសមត្ថភាព ។

គ. មុខងារសាធារណៈសម័យសង្គមរាស្ត្រនិយម ( ព្រះរាជាណាចក្រកម្ពុជាទី ១ ) នៅសម័យនោះតាមច្បាប់ស្ដីពីសហ លក្ខន្តិកៈនៃភ្នាក់ងាររាជការក្នុងព្រះរាជាណាចក្រកម្ពុជាក្រៅពីភ្នាក់ងារផ្នែកតុលាការត្រូវបាននប្រកាសឱ្យប្រើប្រាស់តាម ព្រះរាជក្រមលេខ ៧៩៣ នស ចុះថ្ងៃទី ៨ មិថុនា ឆ្នាំ ១៩៥៣ ក្រោយមកត្រូវបានកែប្រែជាបន្តបន្ទាប់តាមព្រះរាជក្រម លេខ ៨៤៧ នស ទី១០ ខែកុម្ភៈ ឆ្នាំ ១៩៥៤ និងព្រះរាជក្រម លេខ ១៤៣ នស ចុះថ្ងៃទី ២១ ធ្នូ ១៨៥៦ ។ ដើម្បីអនុវត្តន៍ ច្បាប់ស្តីសហលក្ខន្តិកៈ នៃភ្នាក់ងារក្នុងព្រះរាជាណាចក្រកម្ពុជា និងគ្រប់គ្រងភ្នាក់ងារទាំងនោះស្ថាប័នមួយត្រូវបង្កើតឡើង ដោយ ព្រះរាជក្រមលេខ ១៨១ នសចុះថ្ងៃទី ០៥ មេសា ១៩៥៧ ដែលប្រកាសឱ្យប្រើច្បាស់ស្តីពីការបង្កើត " មន្ទីរចាត់ការ មុខងារសាធារណៈ ” មន្ទីរចាត់ការមុខងារសាធារណៈស្ថិតនៅក្រោមអំនាចផ្ទាល់របស់នាយករដ្ឋមន្ត្រី និងដឹកនាំលោកដោយ នាយកមុខងារសាធារណៈ និងមានជំនួយការជាភួយមួយនាក់ និងបុគ្គលិកមួយចំនួនតាមសេចក្តីត្រូវការ ។ យោងតាម ព្រះរាជក្រមលេខ ៥៦៨ នស ចុះថ្ងៃទី ២៩ វិច្ឆិកា ១៩៨៨ បានកំណត់នូវចនាសម្ព័ន្ធរបស់មន្ទីរចាត់ការ មុខងារសាធារណៈ ដូចតទៅ ៖
+ មានការិយាល័យចំនួន ៣

ការិយាល័យរបៀបប្រមូលឯកសារនិងស្ថិតិ

ការិយាល័យនីតិសាស្ត្រ និងលក្ខន្តិកៈ ការិយាល័យសម្រុះសម្រួលសកម្មភាព ។

+ ក្រុមប្រឹក្សាពិគ្រោះ មានភារកិច្ចពិគ្រោះយោបល់លើការតាក់តែងសេចក្ដីព្រាងច្បាស់ព្រោងសហលក្ខន្តិកៈ សន្ទស្សន៍ បៀវត្សដែលទាក់ទងនិងការគ្រប់គ្រងមន្ត្រីការ

ឃ. មុខងារសាធារណៈសម័យសាធារណៈរដ្ឋខ្មែរ ក្នុងសម័យនោះ វិស័យមុខងារសាធារណៈយកតាមច្បាប់ដែលបានចង ក្រង នៅសម័យសង្គមរាស្ត្រនិយម ។ ដោយគ្រាន់តែកែសម្រួលនូវមាត្រាខ្លះៗប៉ុណ្ណោះ ។ ការកែប្រែដែលប្រកាសឪ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរដ្ឋការនៃ ក្របខណ្ឌផ្សេងៗនៃរបបសាធារណៈរដ្ឋខ្មែរគឺដោយក្រម លេខ ៤៧៣/៧១៤ ចុះថ្ងៃ ទី ២១ ខែ ឧសភា គ.ស ១៩៧១ ចំណុចដែលខុសប្លែកគឺ ការតែងតាំងមន្ត្រីរដ្ឋការមិនពឹង ផ្អែកទៅលើសមត្ថភាពរដ្ឋបាល ជំនាញទាំងស្រុងទេ ។ ពោលគឺ ជួនកាលគេយកត្រូវបង្រៀនបឋមសិក្សា ទៅធ្វើអភិបាលស្រុក ឬ ដាក់នាយទាហានស័ក្តិ ៤ ឬ ៥ ឪ្យទៅធ្វើជាអភិបាលខេត្ត អភិបាលស្រុក អនុខេត្ត ។ ការធ្វើបែបនេះគឺដោយសារភាពចាំបាច់ក្នុងពេលស្រុកមាន សង្គ្រាម ។

ង. មុខងារសាធារណៈសម័យកម្ពុជាប្រជាធិបតេយ្យ ក្នុងជំនាន់កម្ពុជាប្រជាធិបតេយ្យ បណ្តារចនាសម្ព័ន្ធរដ្ឋត្រូវបាន បំផ្លាញចោលទាំងស្រុងហើយជំនួសវិញ ដោយរចនាសម្ព័ន្ធថ្មីតាមបែបរបបពួកគេ ។ ការសម្រេចលើកិច្ចការអ្វីៗទាំងអស់ ស្រេចតែលើអង្គការការងាររដ្ឋភិបាលមិនមែនជាការងារការិយាល័យទេ គឺជាការត្រួតត្រាមហាការដ្ឋានពោលគឺ បង្ខំប្រជាជន ឪ្យធ្វើហត្ថកម្មជាទម្ងន់ ។ ការសម្លាប់ប្រជាជនតាមអំពើចិត្តដោយគ្រាន់តែចោទថាក្បត់អង្គការ ។
កម្មាភិបាល និងកម្មករ ដែលបម្រើការងាររដ្ឋបាលត្រូវបានចាប់តាំងដោយអង្គការតាគោលជំហរស្មោះត្រង់និងអង្គការ ។

ច. មុខងារសាធារណៈសម័យសាធារណៈរដ្ឋប្រជាមានិត កម្ពុជា ( រដ្ឋកម្ពុជា ) ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ។ ការ គ្រប់គ្រងកម្មាភិបាល ( មន្ត្រីរាជការ ) ការងារតែងតាំងចាប់ពីថ្នាក់ប្រធាននាយកដ្ឋានឡើងទៅ និងការរៀបចំ រចនាសម្ព័ន្ធ អង្គការលេខ ស្ថិតនៅក្រោមការត្រួតពិនិត្យនិងសម្រេចរបស់គណៈចាត់តាំងមជ្ឈិម ដែលជាស្ថាប័នមួយរបស់គណបក្ស ។ ឯ គោលការណ៍គ្រប់គ្រង ក្របខណ្ឌកម្មាភិបាល បុគ្គលិកកម្មករចាប់ពីពេលជ្រើសរើស រហូតដល់ពេលចូលនិវត្តន៍ ព្រមទាំង ប្រព័ន្ធលាភការឈប់សម្រាក ការធ្វើផែនការក្របខណ្ឌនិងឥណទានបៀវត្ស ត្រូវបានគ្រប់គ្រងដោយនាយកដ្ឋានបៀវត្ស ពលកម្មនៃ ក្រសួងផែនការ ។

ឆ. មុខងារសាធារណៈសម័យព្រះរាជាណាចក្រកម្ពុជាទី ២ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ

១៩៩១ បាននាំទៅដល់ការបង្កើតព្រះរាជាណាចក្រកម្ពុជាទី ២ ។ ករគ្រប់គ្រងមន្ត្រីរាជការក្នុងមុខងារសាធារណៈត្រូវអនុវត្ត តាមព្រះរាជក្រមលេខ ០៦ នស /៩៤ ចុះថ្ងៃ ទី ៣០ តុលា ១៩៩៤ ប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ី វិលនៃព្រះរាជាណាចក្រកម្ពុជា ។ រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រងរាជការ ។ ស្ថាប័ នមុខងារសាធារណៈ បានចាប់បដិសន្ធិ ជាថ្មីក្នុងរាជរដ្ឋាភិបាលបណ្តោះអាសន្ន នៅខែកញ្ញា ឆ្នាំ ១៩៩៣ លើមូលដ្ឋាននៃវិស័យមុខងារ សាធារណៈរបស់អតីតរដ្ឋកម្ពុជា ដោយដំបូងមានឋានៈ និងតួនាទីជាក្រសួង ។ តែក្រោយមកសភាពការណ៍តម្រូវ ឪ្យស្ថិតនៅត្រឹមតែរដ្ឋលេខាធិការប៉ុណ្ណោះគឺរដ្ឋភិបាលដែលកើតឡើង ក្រោយពីការបោះឆ្នោតឆ្នាំ ១៩៩៣ ។ ក្រសួងមុខងារ សាធារណៈបង្កើតឡើង ដោយធ្វើការផ្ទេរ មន្រ្តីរាជការនៃអតីតនាយកដ្ឋានបៀវត្សពលកម្ម ដែលជាអង្គភាពចំណុះក្រសួង ផែនការ គណចាត់តាំងនិងមន្ត្រីរាជការមកពីស្ថាប័នដទៃទៀតស្របតាមច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានមុខងារសា ធារណៈ ។

១១. តើមុខងារសាធារណៈ មានមុខងារនិងភារៈកិច្ចអ្វីខ្លះ ?

ចម្លើយ

មុខងារសាធារណៈមានមុខនិងភារៈកិច្ចដូចខាងក្រោម ៖

សិក្សាស្រាវជ្រាវរៀបចំតាក់តែងនិងតាមដានការអនុវត្តលិខិតបទដ្ឋាន ច្បាប់សហលក្ខន្តិកៈដែលពាក់ពាន់ក្នុងការ គ្រប់គ្រងមន្ត្រីរាជការស៊ីវិល ។

ផ្តល់យោបល់ជូនគណៈរដ្ឋមន្ត្រីលើគ្រប់សេចក្តីព្រាងលិខិតបទដ្ឋាន ស្តីពីការបង្កើត និងការប្រែសម្រួល នៅការ រៀបចំរចនាសម្ព័ន្ធរដ្ឋភិបាលរបស់ក្រសួងស្ថាប័ននានា

. គ្រប់គ្រងក្របខណ្ឌ និងគ្រប់គ្រងផែនការក្របខណ្ឌមន្ត្រីរាជការស៊ីវិល

• លើកសំណើរ និងតាមដានការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋនិងការបណ្តុះវិជ្ជាជីវៈមន្ត្រី

រាជការស៊ីវិល ។

លើកសំណើរទៅក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុស្តីពីចំនួនក្របខណ្ឌថវិកាប្រចាំឆ្នាំក្រោយពីបានពិនិត្យពិភាក្សាបូក សរុប ដោយផ្អែកលើសំណើររបស់ក្រសួងនានា និងតាមដានការអនុវត្តលើបញ្ហានេះ ។

ត្រួតពិនិត្យនិយ័តភាពនៃការរៀបចំ និងកិច្ចដំណើរការនៃប្រលងជ្រើសរើសចូលក្នុងក្របខណ្ឌរដ្ឋ របស់ក្រសួងស្ថាប័ ននានា ស្របតាមមាត្រា១៥ នៃសហលក្ខន្តិកមន្ត្រីរាជការស៊ីវិល ។

ផ្ទៀងផ្ទាត់លើ សេចក្តីព្រាងលិខិតបទដ្ឋានឯកត្តជន ក្នុងការគ្រប់គ្រង មន្ត្រីរាជការស៊ីវិលដែលស្នើរឡើងដោយ ក្រសួងស្ថាប័ននានាពោល គឺព្រះរាជក្រឹត្យនិងអនុក្រឹត្យចំពោះប្រកាសក្រសួង ស្ថាប័ននានា ត្រូវត្រឹមមានទិដ្ឋាការ ពី ក្រសួងមុខងារសាធារណៈថែមទៀត ។

រៀបចំបង្កើតតារាងព័ត៌មានលើការគ្រប់ធនធានមនុស្សរបស់រដ្ឋ ។

ពិនិត្យរាល់ពាក្យបណ្ដឹងឥវ៉ារបស់មន្ត្រីរាជការស៊ីវិលទូទៅដែលមានវិវាទពាក់ព័ន្ធនឹងកិច្ចការ ។

សូមអរគុណ

Comments

Popular posts from this blog

វិញ្ញាសា​ប្រវត្តិ​វិទ្យា​ត្រៀមប្រឡង​បាក់ឌុប​2022

ប្រទេស អ៊ីរ៉ង់

អ៊ីរ៉ង់ (Persian: ايران),ត្រូវបានគេស្គាល់ជាប្រទេស ភឺសៀ ដែលស្ថិតនៅអាស៊ីខាងត្បូងនៃ  Middle East ។ហើយមានព្រំប្រទល់ជាប់ប្រទេស  អាហ្កានីស្ថាន   អាមេនៀ   អាហ្សិបៀចេន ​  អ៊ីរ៉ាក់   ប៉ាគីស្ថាន ​  (Kurdistan) ​  ទួកគី​  ហើយនឹង ទួកមេនីស្ទែន ។ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ جمهوری اسلامی ایران Jomhuri-ye Eslāmi-ye Irān ទង់ វរលញ្ចករ បាវចនា:  استقلال., آزادی., جمهوری اسلامی ឯករាជ្យ, សេរីភាព, សាធារណរដ្ឋអ៊ីស្លាម Independence, Freedom, Islamic Republic បទភ្លេង:  ភ្លេងជាតិនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់    (ផ្លូវការ) ធានី តេហេរ៉ង់ ទីក្រុង​ធំ​បំផុត រដ្ឋធានី ភាសា​ផ្លូវការ ព្សែក  ឫ  ភឺសៀ ភាសានិយាយ ភាសាព្សែក ,  អាសឺរី ,  ភាសាអាស៊ីរី ,  ភាសាអាមេនី ,  ភាសាឃឺឌីស ,  ឡូរី ,  ភាសាបាឡូឈី ,  ភាសាហ្គីឡាគី ,  ភាសាម៉ាហ្សាន់ដារានី ,  ភាសាអារ៉ាប់ ,  ភាសាធឺកមីន សាសនា Shia Islam ប្រជានាម អ៊ីរ៉ង់(នី) រដ្ឋាភិបាល រដ្ឋឯកភូត ,  សាធារណរដ្ឋប្រកាន់ប្រធានាធិបតីនិយម  -  មេដឹកនាំកំពូល Ali Khamenei  -  ប្រធានាធិបតេយ្យ Hassan Rouhani  -  អនុប្រធានាធិបតេយ្យដំបូង Eshaq Jahangiri  -  អ្នកតំណាង(ប្រធាន)សភា Ali Larijani  -  អ្នកតំណាងប្រធានយុត្តិធម៏...