Skip to main content

Posts

Showing posts with the label ភូមិវិទ្យា

មេរៀនទី១៖ មនុស្សជំនះរបាំងរូបហើយរៀបចំដែនដី

មេរៀនទី១៖ មនុស្សជំនះរបាំងរូបហើយរៀបចំដែនដី  មនុស្សជំនះរបាំងរូបហើយរៀបចំដែនដី សំណួរ ១​. តើរបាំងរូបជាអ្វី ? ចូរលើឧទាហរណ៍បញ្ជាក់ ។ ២. តើមនុស្សត្រូវធ្វើដូចម្ដេចដើម្បីជំនះរដាំងរូប ? ៣. ហេតុអ្វីបានជាជីកព្រែកប៉ាណាម៉ា ? ៤. ហេតុអ្វីបានជាគេត្រូវរៀបចំលំហនៅតំបន់ភ្នំ ? ៥. តើអ្វីជាឧបសគ្គនៃដីគោក ? តើត្រូវធ្វើដូចម្ដេច ដើម្បីជំនះឧបសគ្គទាំងនោះ ? ៦. នៅប្រទេសកម្ពុជាដើម្បីជំនះឧបសគ្គរបាំងរូបដែលពាក់ព័ន្ធនឹងទឹក តើយើងមានមធ្យោបាយអ្វីខ្លះ ? ៧. ហេតុអ្វីបានគេនិយាយថា មនុស្សអាចទាក់ទងគ្នាទៅវិញទៅមកដោយមិនបាច់គិតពីរបាំងរូប ? ចម្លើយ ១. របាំងរូបគឺជា ឧបសគ្គធម្មជាតិមានដូចជាជួរភ្នំធំៗ លំហដ៏ធំល្វីងល្វើយផ្ទាំងទ្វីប មហាសមុទ្រ រួមទាំងលំហអាកាសផង ។ ២. ដើម្បីជំនះរបាំងរូបមនុស្សបានប្រើមធ្យោបាយនិងវិធីសាស្រ្ដ​ដូចខាងក្រោម ៖ របាំងភ្នំ រៀបចំលំហតំបន់ដោយស្ថាបនាផ្លូវតប់បែបតាមចង្គេះភ្នំ កសាងផ្លូវរូងភ្នំ ផ្លូវដែក និងផ្លូវយន្ដបថ...។ ផ្លូវគោក ធ្វើផ្លូវរទេះភ្លើង ផ្លូវដែក ផ្លូវថ្នល់ និងយន្ដបថ ។ ផ្លូវទឹក ធ្វើស្ពានធ្វើកប៉ាល់គ្រប់ប្រភេទ ផ្លូវរូងក្រោមសមុទ្រ ។ ផ្លូវអាកាស យន្ដហោះ ...