Skip to main content


***EBAជាអ្វី?តើវាមានសារៈសំខាន់យ៉ាងណាចំពោះប្រទេសកម្ពុជា?ហើយបើបាត់បង់EBA តើយើងខាតអ្វីខ្លះ?


មុននឹងឆ្លើយសំនួរខាងលើនេះខ្ញុំសូមលើកមូលហេតុមិនលំអិតដែលពាក្យEBAកំពុងល្បីនាចុងឆ្នាំ២០១៨នេះមកទល់នឹងពេលបច្ចុប្បន្ន។មូលហេតុមកពីសហភាពអឺរ៉ុបសម្រេចដាក់គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធសិទ្ធមនុស្ស តែខ្ញុំចាំមិនច្បាស់ថាវាផ្ទុះពីករណីណាមួយទេ បើអ្នកដឹងជួយបញ្ជាក់ប្រាប់ក្នុងខមមិនផង។ស្អីទៅជាEBA?EBAមកពីពាក្យថា " Everythings but Arms " ហើយក្នុងន័យថា "ការនាំទំនិញទាំងអស់ចូលសហភាពអឺរ៉ុបនឹងមិនត្រូវអោយបង់ពន្ធឡើយ លើកលែងតែសភាវុធ"។សហភាពអឺរ៉ុបបង្កើតEBAនេះឡើងក្នុងគោលបំណងជួយដល់វិស័យសេដ្ឋកិច្ចប្រទេសដែលកំពុងអភិវឌ្ឍន៍តិចតួច។ចុះតើវាមានសារៈសំខាន់អ្វីដល់ប្រទេសកម្ពុជារបស់ពួកយើង? ច្បាស់ណាស់ថាEBAនឹងជួយដល់សេដ្ឋកិច្ចរបស់ប្រទេសយើងខ្លាំងណាស់ពីព្រោះនៅពេលដែលប្រទេសយើងនាំចេញផលិតផលទៅសហភាពអឺរ៉ុបដោយមិនចាំបាច់បង់ពន្ធនាំចូល ហើយប្រទេសយើងនឹងក្លាយជាមូលដ្ឋាននៃការវិនិយោគសំរាប់វិនិយោគទុនមកបើកក្រុមហ៊ុន រោងចក្រសហគ្រាសជាច្រើននៅប្រទេសយើង បន្ទាប់មកនឹងមានឱកាសការងារច្រើនសំរាប់ប្រជាពលរដ្ឋរបស់យើងដើម្បីរកប្រាក់ចំណូល។ប៉ុន្ដែតើមានអ្វីខាតបង់នៅពេលសហភាពអឺរ៉ុបដកEBAពីប្រទេសយើង? ខាតច្រើនណាស់។ ត្រូវខាតប្រាក់ដែលត្រូវបង់ពន្ធនាំចូលទៅសហភាពអឺរ៉ុប បាត់បង់ការវិនិយោគទុន
និងប្រជាពលរដ្ឋបាត់បង់ការងារ។


សរុបដោយខ្លីEBAជាប្រយោជន៍ធំណាស់សំរាប់ប្រទេសខ្មែរយើង។

Comments

Popular posts from this blog

វិញ្ញាសា​ប្រវត្តិ​វិទ្យា​ត្រៀមប្រឡង​បាក់ឌុប​2022

ប្រទេស អ៊ីរ៉ង់

អ៊ីរ៉ង់ (Persian: ايران),ត្រូវបានគេស្គាល់ជាប្រទេស ភឺសៀ ដែលស្ថិតនៅអាស៊ីខាងត្បូងនៃ  Middle East ។ហើយមានព្រំប្រទល់ជាប់ប្រទេស  អាហ្កានីស្ថាន   អាមេនៀ   អាហ្សិបៀចេន ​  អ៊ីរ៉ាក់   ប៉ាគីស្ថាន ​  (Kurdistan) ​  ទួកគី​  ហើយនឹង ទួកមេនីស្ទែន ។ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ جمهوری اسلامی ایران Jomhuri-ye Eslāmi-ye Irān ទង់ វរលញ្ចករ បាវចនា:  استقلال., آزادی., جمهوری اسلامی ឯករាជ្យ, សេរីភាព, សាធារណរដ្ឋអ៊ីស្លាម Independence, Freedom, Islamic Republic បទភ្លេង:  ភ្លេងជាតិនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់    (ផ្លូវការ) ធានី តេហេរ៉ង់ ទីក្រុង​ធំ​បំផុត រដ្ឋធានី ភាសា​ផ្លូវការ ព្សែក  ឫ  ភឺសៀ ភាសានិយាយ ភាសាព្សែក ,  អាសឺរី ,  ភាសាអាស៊ីរី ,  ភាសាអាមេនី ,  ភាសាឃឺឌីស ,  ឡូរី ,  ភាសាបាឡូឈី ,  ភាសាហ្គីឡាគី ,  ភាសាម៉ាហ្សាន់ដារានី ,  ភាសាអារ៉ាប់ ,  ភាសាធឺកមីន សាសនា Shia Islam ប្រជានាម អ៊ីរ៉ង់(នី) រដ្ឋាភិបាល រដ្ឋឯកភូត ,  សាធារណរដ្ឋប្រកាន់ប្រធានាធិបតីនិយម  -  មេដឹកនាំកំពូល Ali Khamenei  -  ប្រធានាធិបតេយ្យ Hassan Rouhani  -  អនុប្រធានាធិបតេយ្យដំបូង Eshaq Jahangiri  -  អ្នកតំណាង(ប្រធាន)សភា Ali Larijani  -  អ្នកតំណាងប្រធានយុត្តិធម៏...