Skip to main content

មេរៀនទី១៖ មនុស្សជំនះរបាំងរូបហើយរៀបចំដែនដី

មេរៀនទី១៖ មនុស្សជំនះរបាំងរូបហើយរៀបចំដែនដី



 មនុស្សជំនះរបាំងរូបហើយរៀបចំដែនដី

សំណួរ

១​. តើរបាំងរូបជាអ្វី ? ចូរលើឧទាហរណ៍បញ្ជាក់ ។

២. តើមនុស្សត្រូវធ្វើដូចម្ដេចដើម្បីជំនះរដាំងរូប ?

៣. ហេតុអ្វីបានជាជីកព្រែកប៉ាណាម៉ា ?

៤. ហេតុអ្វីបានជាគេត្រូវរៀបចំលំហនៅតំបន់ភ្នំ ?

៥. តើអ្វីជាឧបសគ្គនៃដីគោក ? តើត្រូវធ្វើដូចម្ដេច ដើម្បីជំនះឧបសគ្គទាំងនោះ ?

៦. នៅប្រទេសកម្ពុជាដើម្បីជំនះឧបសគ្គរបាំងរូបដែលពាក់ព័ន្ធនឹងទឹក តើយើងមានមធ្យោបាយអ្វីខ្លះ ?

៧. ហេតុអ្វីបានគេនិយាយថា មនុស្សអាចទាក់ទងគ្នាទៅវិញទៅមកដោយមិនបាច់គិតពីរបាំងរូប ?

ចម្លើយ

១. របាំងរូបគឺជា ឧបសគ្គធម្មជាតិមានដូចជាជួរភ្នំធំៗ លំហដ៏ធំល្វីងល្វើយផ្ទាំងទ្វីប មហាសមុទ្រ រួមទាំងលំហអាកាសផង ។

២. ដើម្បីជំនះរបាំងរូបមនុស្សបានប្រើមធ្យោបាយនិងវិធីសាស្រ្ដ​ដូចខាងក្រោម ៖

របាំងភ្នំ រៀបចំលំហតំបន់ដោយស្ថាបនាផ្លូវតប់បែបតាមចង្គេះភ្នំ កសាងផ្លូវរូងភ្នំ ផ្លូវដែក និងផ្លូវយន្ដបថ...។

ផ្លូវគោក ធ្វើផ្លូវរទេះភ្លើង ផ្លូវដែក ផ្លូវថ្នល់ និងយន្ដបថ ។

ផ្លូវទឹក ធ្វើស្ពានធ្វើកប៉ាល់គ្រប់ប្រភេទ ផ្លូវរូងក្រោមសមុទ្រ ។

ផ្លូវអាកាស យន្ដហោះ ឧទ្ធម្ភាគចក្រ... ។​

៣. បានជាជីកព្រែកប៉ាណាម៉ា​ព្រោះដើម្បីងាយស្រួលធ្វើដំណើរពីមហាសមុទ្រអាត្លង់ទិចនិងមហាសមុទ្រប៉ាស៊ីភិច និងចំណេញពេលវេលាធ្វើដំណើរ ។ ពោលគឺបានបញ្ចៀសការធ្វើដំណើរដ៏ឆ្ងាយនិងផ្សងព្រេងនៃនាវាទាំងឡាយតាមជ្រោយហ៊ន ។

៤. បានជាគេត្រូវរៀបចំលំហនៅតំបន់ភ្នំ ព្រោះដើម្បីងាយស្រួលទំនាក់ទំនងគ្នា ងាយស្រួលក្នុងការធ្វើចរាចរណ៍ ពិសេសចំណេញពេលវេលា ។

៥. ឧបសគ្គចំពោះដីគោកមាន ៖

ដីមានតម្លៃខ្ពស់ ការកកស្ទះចរាចរណ៍

ដីសន្ទះដ៏តូចចង្រ្អៀតដែលបង្កឪ្យមានភាពលំបាកដល់ការធ្វើគមនាគមន៍ ។

មធ្យោបាយដើម្បីជំនះឧបសគ្គទាំងនោះ​មាន ៖

ស្ថាបនាផ្លូវថ្នល់សម្រាប់ធ្វើទំនាក់ទំនងភ្ជាប់ទៅផ្នែកទាំងឡាយនៃប្រទេសនីមួយៗ

ចំពោះប្រទេសណា ដែលពុំសូវសំបូរដី វិស្វករមានគំនិតស្ថាបនាផ្លួវរទេះភ្លើងក្រោមដី ហៅថា មេត្រួ

ជួនកាលមេត្រូខ្លះបានធ្វើចរាចរណ៍លើផ្លូវរូងក្រោនដីត្រួតគ្នាដេលភ្ជាបប់ទំនាក់ទំនងដោយជណ្ដើរយន្ដ

ចំណេកដីសន្ទះខគេបានជីកព្រែកជីកដើម្បីផ្ដាច់ដីសន្ទះទាំងនោះ ដូចជា ព្រែកជីកស៊ុយអេ ប៉ាណាម៉ា កូរុំាជាដើម ។

៦.ឧបសគ្គដែលពាក់ព័ន្ធនឹងទឹកនៅកម្ពុជា មាន​ឈូងសមុទ្រថៃ ទន្លេមេគង្គ និងបឹងស្ទឹង ព្រែកនានា ។​ ដូចនេះ ដើម្បីជំនះឧបសគ្គទាំងនោះគឺត្រូវធ្វើកប៉ាល់ទៅតាមប្រភេទ (ទេសចរណ៍ ដឹកទំនិញ ) ធ្វើកំពង់ផែ និងកសាងសង់ស្ពានកាត់ទន្លេជាដើម ។

៧. បានគេនិយាយថា មនុស្សអាចទាក់ទងគ្នាទៅវិញទៅមកដោយមិនបាច់គិតពីរបាំងរូប គឺដោយសារបច្ចេកទេសទំនើបមនុស្សអាចបង្កើតទូរស័ព្ទ វិទ្យុ ទូរទស្សន៍ តារារណប...។ ដូចនេះចំងាយមិនមែនជាឧបសគ្គដូចពីមុនទៀតឡើយ ។​

Comments

  1. តើរបាំភ្នំមាននៅខេត្តណាខ្លះ

    ReplyDelete
    Replies
    1. ខេត្ត​កំពង់ស្ពឺ កោះកុង ព្រះវិហារ សៀមរាប​...។​

      Delete

Post a Comment

Popular posts from this blog

វិញ្ញាសា​ប្រវត្តិ​វិទ្យា​ត្រៀមប្រឡង​បាក់ឌុប​2022

ប្រទេស អ៊ីរ៉ង់

អ៊ីរ៉ង់ (Persian: ايران),ត្រូវបានគេស្គាល់ជាប្រទេស ភឺសៀ ដែលស្ថិតនៅអាស៊ីខាងត្បូងនៃ  Middle East ។ហើយមានព្រំប្រទល់ជាប់ប្រទេស  អាហ្កានីស្ថាន   អាមេនៀ   អាហ្សិបៀចេន ​  អ៊ីរ៉ាក់   ប៉ាគីស្ថាន ​  (Kurdistan) ​  ទួកគី​  ហើយនឹង ទួកមេនីស្ទែន ។ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ جمهوری اسلامی ایران Jomhuri-ye Eslāmi-ye Irān ទង់ វរលញ្ចករ បាវចនា:  استقلال., آزادی., جمهوری اسلامی ឯករាជ្យ, សេរីភាព, សាធារណរដ្ឋអ៊ីស្លាម Independence, Freedom, Islamic Republic បទភ្លេង:  ភ្លេងជាតិនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់    (ផ្លូវការ) ធានី តេហេរ៉ង់ ទីក្រុង​ធំ​បំផុត រដ្ឋធានី ភាសា​ផ្លូវការ ព្សែក  ឫ  ភឺសៀ ភាសានិយាយ ភាសាព្សែក ,  អាសឺរី ,  ភាសាអាស៊ីរី ,  ភាសាអាមេនី ,  ភាសាឃឺឌីស ,  ឡូរី ,  ភាសាបាឡូឈី ,  ភាសាហ្គីឡាគី ,  ភាសាម៉ាហ្សាន់ដារានី ,  ភាសាអារ៉ាប់ ,  ភាសាធឺកមីន សាសនា Shia Islam ប្រជានាម អ៊ីរ៉ង់(នី) រដ្ឋាភិបាល រដ្ឋឯកភូត ,  សាធារណរដ្ឋប្រកាន់ប្រធានាធិបតីនិយម  -  មេដឹកនាំកំពូល Ali Khamenei  -  ប្រធានាធិបតេយ្យ Hassan Rouhani  -  អនុប្រធានាធិបតេយ្យដំបូង Eshaq Jahangiri  -  អ្នកតំណាង(ប្រធាន)សភា Ali Larijani  -  អ្នកតំណាងប្រធានយុត្តិធម៏...