ក្រសួងអប់រំ៖ បាក់ឌុប ឌីប្លូម២០២០ នឹងត្រូវប្រឡងភ្លាម ក្រោយបញ្ហា កូវិដ ត្រូវបញ្ចប់ ហើយនឹងលើកទឹកចិត្ត ឲ្យសាលាឯកជនរៀបចំ…
រៀបចំប្រព័ន្ធធ្វើតេស្ត ដោយខ្លួនឯង ដើម្បីឈានទៅរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម) និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដោយខ្លួនឯងផងដែរ។
ចំណែកក្រសួងត្រួតពិនិត្យ ទៅលើការបណ្តុះបណ្តាលឲ្យមានគុណភាព និងទទួលស្គាល់សាលាទាំងឡាយណា ដែលមានការបង្រៀនដោយមានគុណភាព កូនសិស្សប្រឡង តាមបែបឌីជីថលដោយក្រសួងចេញសញ្ញាបត្រ ប៉ុន្តែសាលាត្រូវធានាថាត្រូវតែមានស្តង់ដាគុណភាពដល់បុគ្គលិកអប់រំ និងសិស្ស ពិសេសត្រូវរៀបចំប្រព័ន្ធអប់រំអ៊ីលើននីង (e-learning) នេះឲ្យបានល្អ។លោករដ្ឋមន្ត្រីបានលើកឡើងបែបនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ជាតិកម្ពុជា ដែលបានបង្ហោះនៅក្នុងផេកហ្វេសប៊ុករបស់ក្រសួងកាលពីថ្ងៃទី១០ខែមេសាឆ្នាំ២០២០។
លោករដ្ឋមន្ត្រីបានបន្តថា ប៉ុន្តែមុននឹងឈានដល់ដំណាក់នេះ ទាមទារឲ្យសាលាឯកជនទាំងអស់ ពិសេសសាលាដែលមានលទ្ធភាព ត្រូវរៀបចំឲ្យមានការ បណ្តុះបណ្តាលតាមអ៊ីលើននីង (e-learning) នៅតាមសាលា ដើម្បីធានានូវនិរន្តរភាពក្នុងការសិក្សារៀនសូត្រ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា «អីចឹងបើសិស្សនៅនៅផ្ទះ ឬរៀននៅកន្លែងណាក៏ដោយ កុំឲ្យមានការប្រមូលផ្តុំ គឺជាការរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការបង្ការ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
អីចឹងការរៀនសូត្រនៅផ្ទះនេះ ក៏ជាវិធានការមួយក្នុងការកាត់បន្ថយ ការរាលដាល់ជំងឺនេះ ទៅក្នុងសហគមន៍ ឲ្យសិស្សរៀនសូត្រ»។
លោកបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុនបានបញ្ជាក់ថា «ជាថ្មីម្តងទៀត ខ្ញុំសូមឲ្យសាលាឯកជន ដែលមានលទ្ធផលវិនិយោគលើបច្ចេកវិទ្យានេះ បង្កើតឲ្យមានប្រព័ន្ធអ៊ីលើន នីងដោយបន្តការសិក្សាជាបន្តទៀត កុំឲ្យឈប់ដើម្បីឲ្យសិស្សរៀនពីផ្ទះរៀន ដោយប្រើប្រាស់បច្ចេកវិទ្យា ដោយប្រើប្រាស់មេរៀនផ្សេងៗ ហើយឲ្យគ្រូបន្តបង្រៀនដើម្បី ឲ្យគ្រូមានប្រាក់បៀរវត្សផងដែរ»។យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបានណែនាំដល់ សិស្សានុសិស្ស ដែលត្រូវប្រឡងនៅឆ្នាំនេះ ទាំងឌីប្លូម និងបាក់ឌុបត្រូវខិតខំសិក្សារៀនសូត្រ ព្រោះថានៅពេលដែលស្ថានភាព ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ត្រូវបានបញ្ចប់ ក្រសួង នឹងរៀបចំប្រឡង។គួររំលឹកផងដែរថា ដោយសារជំងឺកូវីដ១៩ ក្រសួងអប់រំយុវជននិងកីឡាបានប្រកាសពន្យារពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលគ្រោងធ្វើចាប់ពីថ្ងៃទី១៧សីហាដល់ថ្ងៃទី៩កញ្ញា ឆ្នាំ២០២០ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ដែលគ្រោងធ្វើនៅថ្ងៃទី៣ខែសីហាដល់ថ្ងៃទី១០សីហាឆ្នាំ២០២០ ដោយក្រសួងនឹងកំណត់កាលបរិច្ឆេទនៃសម័យប្រឡងថ្នាក់ជាតិទាំង២កម្រិតនេះនៅពេលក្រោយ។ទោះបីជាការប្រឡងថ្នាក់ជាតិ ទាំងពីរកម្រិតនេះត្រូវពន្យារពេល ក៏ពិតមែនប៉ុន្តែក្រសួងអប់រំ បានណែនាំឲ្យសិស្សានុសិស្ស ត្រូវស្វ័យសិក្សានៅតាមផ្ទះ ដោយប្រើប្រាស់សៀវភៅគោល និងតាមរយៈប្រព័ន្ធអេឡិចត្រូនិក (E-Learning) ដែលមាននៅក្នុងគេហទំព័រផ្លូវការក្រសួង ដែលរួមមាន YouTube និង Facebook ផ្លូវការរបស់ក្រសួងអប់រំ ឬមជ្ឈមណ្ឌលសិក្សាអេឡិត្រូនិក elearning.moyes.gov.kh រួមជាមួយនឹងប្រព័ន្ធ E-School Cambodia, ប្រព័ន្ធ Wiki School ទាំងនៅលើកម្មវិធីទូរសព្ទដៃ
និងមានចាក់ផ្សាយនៅស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១, ទូរទស្សន៍ OneTV ប៉ុស្តិ៍លេខ ៦, ទូរទស្សន៍ខ្សែកាប SkyOne ប៉ុស្តិ៍លេខ៣៥, ទូរទស្សន៍ Wiki School TV ជាដើម និងប្រភពផ្សេងៗទៀត៕
ប្រភព៖ Kampuchea Thmey

Setelah membaca artikel anda, aku jadi teringat situs yang sama yaitu judi togel online resmi dengan bonus terbesar di Indonesia. Bandar Togel ini akan memberikan semua yang kamu perlukan karena pengalamannya di bidang ini. Mulai dari permainan yang variatif hingga keuntungan bonus deposit yang cukup melimpah. Tunggu apa lagi?
ReplyDelete