Skip to main content

Posts

រឿងកំប្លែង​ខ្លី«​នៅពីក្រោយ​ភាព​ជោគជ័យ​របស់​ប្ដី​គឺមាន​ប្រពន្ធ​នៅពីក្រោយខ្នងចាំរុញ»

  មានក្រុមទេសចរណ៍មួយក្រុមទៅទស្សនាបឹងក្រពើ ហើយពួកគេបានឈរនៅលើកញ្ចុះកណា្តលទឹកជុំវិញដោយក្រពើធំៗ។ មា្ចស់បឹងក្រពើបានស្រែកប្រាប់ទៅភ្ញៀវថា៖ “បើអ្នកណាហ៊ានលោតចូលទឹក ហើយហែលទៅគោកដោយសុវត្ថិភាព គាត់នឹងជូនរង្វាន់ ១លានដុលា្លរ”។ លឺហើយ គា្មននរណាមា្នក់ហ៊ានកំរើកទេ។ ភា្លមៗនោះ ក៏មានបុរសមា្នក់លោតចូលទឹក គាត់ត្រូវបានក្រពើជាច្រើនដេញតាមត្របាក់ ប៉ុនែ្តដោយសំណាង គាត់បានរួចផុតទៅដល់គោក។ មា្ចស់បឹងក៏បានប្រកាសអ្នកឈ្នះ ដោយហៅគាត់ថាជាបុរសកា្លហាន។ បនា្ទប់ពីទទួលបានរង្វាន់រួចរាល់ហើយ បុរសកា្លហាននិងប្រពន្ធបានទៅសណ្ឋាគារសម្រាក។ ពេលទៅដល់បន្ទប់បុរសក្លាហានបានប្រាប់ប្រពន្ធថា៖ “បងអត់បានលោតទេ តែមានអ្នករុញបង”។ ប្រពន្ធគាត់សើច ហើយនិយាយយ៉ាងទ្បូយថា៖ “ខ្ញុំជាអ្នករុញ”។ ឥលូវបងដឹងហើយថា “នៅក្រោយភាពជោគជ័យរបស់មនុស្សប្រុស គឺជាមនុស្សស្រីដែលជាអ្នកចាំរុញ”។ ប្រភព​ ហ្វេសបុក

#ភូមិវិទ្យាថ្នាក់​ទី១២ មេរៀនទី ២ បំលាស់លំនៅនៃប្រជាជនកម្ពុជា

មេរៀនទី ២ បំលាស់លំនៅនៃប្រជាជនកម្ពុជា បំលាស់លំនៅ គឺជាចលនាផ្លាស់ប្តូរទីកន្លែងរស់នៅរបស់មនុស្ស ដែលបានផ្លាស់ប្តូរចេញពីទីតាំងភូមិសាស្រ្តមួយទៅកាន់ទីតាំងភូមិសាស្រ្តមួយទៀត។ ជាទូទៅ គេចាត់ទុកចលនាបំលាស់លំនៅជាបាតុភូតសកល ពីព្រោះចលនានេះតែងតែកើត មានឡើងនៅគ្រប់ប្រទេសទាំងអស់ ទាំងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ។ ១. បំលាស់លំនៅនៅកម្ពុជា ចលនាបំលាស់លំនៅធំៗនៅកម្ពុជាបានកើតមានឡើង នៅក្នុងបណ្តាឆ្នាំមួយចំនួនដូចជា ៖ +ចលនាបំលាស់លំនៅនៅមុនឆ្នាំ ១៩៧៥ (របបសាធារណៈរដ្ឋខ្មែរ) +ចលនាបំលាស់លំនៅនៅចន្លោះឆ្នាំ ១៩៧៥ - ១៩៧៩ (របបកម្ពុជាប្រជាធិបតេយ្យ) +ចលនាបំលាស់លំនៅនៅចន្លោះឆ្នាំ ១៩៧៩ - ១៩៩០ (របបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា) +ចលនាបំលាស់លំនៅនៅចន្លោះឆ្នាំ ១៩៩១ - ១៩៩៣ (របបរដ្ឋកម្ពុជា) រដ្ឋប្រហារប្រហារទំលាក់ សម្តេចសីហនុ កើតឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ រដ្ឋប្រហារនេះដឹកនាំដោយ លោកសេនាប្រមុខ លន់ ណល់។ បន្ទាប់ពីរដ្ឋប្រហារនេះ មានចលនាបំលាស់លំនៅមួយបានកើតមានឡើងនៅប្រទេសកម្ពុជា គឺទាក់ទងនឹងការជន្លៀសប្រជាជនវៀតណាមចេញពីប្រទេសកម្ពុជាឲ្យទៅរស់នៅប្រទេសវៀតណាមវិញ។ ពួកខ្មែរក្រហមបានឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីទទួលបានជោគជ័យលើរបបសាធ...

ជំពូក ១ លក្ខខណ្ឌសង្គមកម្ពុជា មេរៀនទី ១ ទម្រង់ប្រជាសាស្រ្តកម្ពុជា

១. ដង់ស៊ីតេ និងលទ្ធភាពបង្កកំណើតនៃប្រជាជនកម្ពុជា ប្រជាសាស្រ្ត គឺជាវិទ្យាសាស្រ្ត ដែលសិក្សាអំពីទម្រង់ និងបម្រែបម្រួល​នៃប្រជាជន។ ទម្រង់ប្រជាសាស្រ្តនៅប្រទេស កម្ពុជារួមមាន ៖  ដង់ស៊ីតេប្រជាជន អត្រាភេទ ទម្រង់តាមភេទ និងតាមអាយុ ប្រជាជនទីប្រជុំជន  ប្រជាជនជនបទ  ប្រជាជនសកម្ម និងក្រុមទន់ខ្សោយ។ ដង់ស៊ីតេប្រជាជ​ន គឺជាផលធៀបរវាងប្រជាជន និងផ្ទៃដី ដោយគិតនាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ។ រូបមន្ត សម្រាប់ គណនាដង់ស៊ីតេប្រជាជន គឺ ៖                                 - D = ដង់ស៊ីតេ                                 - P = ប្រជាជនសរុប                                 - A = ផ្ទៃដីសរុប យោងទៅតាមសណ្ឋានដី របាយប្រជាជន និងគំរោងអភិវឌ្ឍន៍នៅកម្ពុជា គេបែងចែកប្រទេសកម្ពុជាជា ៤ តំបន់ ដែល រួមមានដូចជា ៖  តំបន់វាលរាប ៖ តំបន់នេះមានខេត្តដូចជា ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តតាកែវ និងរាជធានីភ្នំពេញ។ តំបន់បឹងទន្លេសាប ៖ តំបន់នេះមានខេត្តដូចជា ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមាន ជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន។ តំបន់ឆ្នេរសមុទ្រ ៖ តំបន់នេះមានខេត្តដូចជា ខេត្តកោះកុង...

វិញ្ញាសា​ប្រវត្តិ​វិទ្យា​ត្រៀមប្រឡង​បាក់ឌុប​2022

សំណួរត្រៀមប្រឡងចូល​ក្របខ័ណ្ឌ​មុខងារ​សាធារណៈ១១សំណួរ​

១ . តើអ្វីទៅជាសេវាសាធារណៈ? ចម្លើយ សេវាសាធារណៈជាសកម្មភាពទាំងឡាយណាដែលធ្វើឡើងដោយស្ថាប័នមានសម្ថតកិច្ចក្នុងគោលបំណងបមើ ប្រយោជន៍សាធារណៈ ។ ២តើសេវាសាធារណៈអ្វីខ្លះ ដែលរដ្ឋមិនតម្រូវអោយបង់ប្រាក់? ចម្លើយ សេវាសាធារណៈដែលរដ្ឋមិនតម្រូវអោយបង់ប្រាក់មានដូចជា៖ ការធ្វើសំបុត្រអត្រានុកូលដ្ឋាន ការផ្តល់សៀវភៅស្នាក់នៅ ទុតិយ ឬតតិយតា សៀវភៅស្នាក់នៅ ការស្នើរសុំ ឬបន្ថយសមាជិក ក្នុងសៀវភៅស្នាក់នៅ ការផ្តល់សៀវភៅគ្រួសារ ទុតិយ ឬតតិយតា សៀវភៅគ្រួសារ ការស្នើរសុំ ឬបន្ថយសមាជិក សៀវភៅគ្រួសារ ការផ្តល់អត្តសញ្ញាប័ណ្ឌសញ្ជាតិខ្មែរ ទុតិយ ឬតតិយតា អត្តសញ្ញាប័ណ្ឌសញ្ជាតិខ្មែរ ។ ៣. អ្វីទៅជាក្របខណ្ឌគតិយុត្តអន្តរកាល? ចម្លើយ ក្របខណ្ឌគតិយុត្តអន្តរកាល សំដៅដល់ការបង្កើតឡើងនូវគោលការណ៍ណែនាំ ឬនីតិវិធីជាបណ្តោះអាសន្ននានា ដើម្បីគ្រប់គ្រងបុគ្គលរដ្ឋបាលថ្នាក់ជាតិ នៅមុនពេលដែលក្របខណ្ឌគតិយុត្តអចិន្ត្រៃយ៍ សម្រាប់គ្រប់គ្រងបុគ្គលរដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំ និងអនុម័តជាផ្លូវការ ។ ៤ព្រះរាជក្រឹត្យជាអ្វី? ចម្លើយ ព្រះរាជាក្រឹត្យគឺជា លិខិតរដ្ឋបាលចេញដោយនីតិបញ្ញត្តិ និងត្រូវបានឡាយព្រះហស្ថដោយព្រះមហាក្សត្យ ។ ទម្រង់ ព្រះរាជក្រឹត្យមាន ២ប្រភេទគឺ ព្រះរាជាក្រឹត្យបទបញ្ជា...

វិធីជួយខ្លួនឯង ពេលត្រូវថ្នាំសណ្ដំ ឬថ្នាំសម្រើប

វិធីជួយខ្លួនឯង ពេលត្រូវថ្នាំសណ្ដំ ឬថ្នាំសម្រើប មិន​ថា​ក្នុង​ខ្សែ​ភាពយន្ត ឬ​មាន​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ឡើយ គឺ​សុទ្ធតែ​បាន​បង្ហាញ​ពី​ករណី​​មនុស្ស​ស្រី​មួយ​ចំនួន​ត្រូវ​គេ​បន្លំ​យក​ទ្រព្យ​របស់ និង​រំលោភ​បំពាន​ដោយ​ប្រើ​ល្បិច​កលប្រើ​ថ្នាំ​សណ្ដំ ឬ​ថ្នាំ​សម្រើប។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបាន​ណែនាំ​ស្រី​ៗ​យើង​ពី​វិធី​ជួយ​ខ្លួន​ឯង​មួយ​ចំនួន ដែល​អាច​ការពារ​ខ្លួន​បាន​ខ្លះ​ៗ។ ថ្នាំ​ប្រភេទ​នេះ​មាន​ច្រើន​ប្រភេទ​ណាស់ តែ​ភាគច្រើន​មាន​ជា​ថ្នាំ​ដូច​ស្ករ​កៅស៊ូ ក្លិន​ដូច​ទឹក​អប់សម្រាប់​ឲ្យ​ហិត និង​ជា​ថ្នាំ​ដាក់​ក្នុង​ទឹក។ ១- រោគសញ្ញា នៅ​ពេល​អ្នក​ត្រឹម​ថ្នាំ​អស់​នោះ អាច​មាន​អាការៈ​ឈឺក្បាល វិលមុខ ក្អួត​ចង្អោរ ហើយ​បើ​គ្មាន​ការ​ជួយ​សង្គ្រោះ​ទាន់​ពេល​ទេ យើង​អាច​នឹង​សន្លប់​ឈឹង​តែ​ម្ដង។ ២- វិធី​ជួយ​សង្គ្រោះ​ខ្លួនឯង ប្រសិនបើ​យើង​​ជួយ​អាការៈ​អស់​ទាំងនោះ ត្រូវ​ស្វែងរក​ជំនួយ​ពី​អ្នក​ដែល​គួរឲ្យ​ទុកចិត្ត​ដូចជា​មិត្តភ័ក្ដិ អ្នក​មាន​សមត្ថកិច្ច ឬ​អាច​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក​ខ្ទាស់​ទ្វារ​ឲ្យ​ជាប់ ហើយ​ព្យាយាម​យក​ទឹក​មក​បាចសាច​ពេញមុខ ក្បាល ខ្លួន ឬ​ផឹកទឹក​ឲ្យ​បាន​ច្រើន​បំផុត ព្រោះ​ជាតិ​ទឹក​អាច​បន្សាប​ជាតិ​ថ្នាំ​...

យោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បវេសនកាលឆ្នាំសិក្សា២០២០ ២០២១ គឺថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

       ក្រោយពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបិទបញ្ចប់ ក្រសួងអប់រំ យុវជន និងកីឡាសម្រេច កំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាកាលបរិច្ឆេទនៃការបើកបវេសនកាលឆ្នាំសិក្សា២០២០ ២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ។ គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ត្រូវបន្ត អនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩ និង រក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល ។ ក្នុងករណីចាំបាច់ត្រូវពាក់ម៉ាសការពារនៅក្នុងបរិវេណរបស់ គ្រឹះស្ថានសិក្សា។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជន ជ្រាប និងចូលរួមសហការ អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។  សេចក្តីជូនដំណឹង  ការអនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាឯកជន ក្រោយពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបិទបញ្ចប់ ក្រសួងអប់រំ យុវជន និងកីឡាសម្រេច អនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជនដំណើរការឡើងវិញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ ចំពោះគ្រឹះស្ថាន សិក្សាឯកជន សំដៅលើគ្រឹះស្ថានសិក្សាឯកជន ដែលទទួលបានការអនុញ្ញាតឱ្យដំណើរការឡើងវិញក្នុង ដំណាក់កា...

វិទ្យាល័យព្រៃទប់៖ថ្ងៃទី29ធ្នូ2020 អង្គការKOICA(Korea International Cooperation Agency)បានចុះមក វិទ្យាល័យព្រៃទប់.....

ថ្ងៃ29/12/2020ទទួលប្រតិភូ KOICA របស់កូរ៉េ បានមកសហការលើការងារICT និងបានចុះពិនិត្យស្ទាបស្ទង់ក្នុងការផ្តល់ កុំព្យូទ័រ២បន្ទប់ស្មើ៥០គ្រឿង សម្រាប់បង្រៀនសិស្ស... ផ្នែក បឋមភូមិ ទី៧ដល់៩ ។គម្រោងរបស់អង្គការkoicaមានរយៈពេល៦ឆ្នាំគឺ ចាប់ពីឆ្នាំ(២០២១-២០២៦) គោលបំណងអភិវឌ្ឍសមត្ថភាពបច្ចេកទេសគ្រូICT នៅតាមវិទ្យាល័យនិងអនុវិទ្យាល័យ ដោយផ្ដោតសំខាន់លើសិស្ស អនុវិទ្យាល័យទី៧-៩ ។

#វិទ្យាល័យព្រៃទប់ ប្រជុំប្រចាំខែ កក្កដា និងការណែនាំបំពេញទម្រង់របាយការណ៍ ...

ក្រសួងអប់រំ៖ បាក់ឌុប ឌីប្លូម២០២០ នឹងត្រូវប្រឡងភ្លាម ក្រោយបញ្ហា កូវិដ ត្រូវបញ្ចប់ ហើយនឹងលើកទឹកចិត្ត ឲ្យសាលាឯកជនរៀបចំ…

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា ទៅថ្ងៃអនាគតក្រសួង នឹងលើកទឹកចិត្តឲ្យសាលាឯកជននីមួយៗ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រៀបចំប្រព័ន្ធធ្វើតេស្ត ដោយខ្លួនឯង ដើម្បីឈានទៅរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម) និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដោយខ្លួនឯងផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​...

របៀបវាយពាក្យសម្រាប់ប្រឡងជាមន្ត្រីកិច្ចសន្យារយៈពេលខ្លី ជាការីកុំព្យូទ័រ ឬជាគ្រូកុំព្យូទ័រតាមស្រុកឆ្នាំ២០២០

របៀបវាយពាក្យសម្រាប់ប្រឡងជាមន្ត្រីកិច្ចសន្យារយៈពេលខ្លី ជាការីកុំព្យូទ័រ ឬជាគ្រូកុំព្យូទ័រតាមស្រុកសម្រាប់ឆ្នាំ២០២០   សូមទស្សនាវីដេអូខាងក្រោម https://youtu.be/oqjcwxJ2wRU

ប្រជុំស្រីស្អាត៖ អ្នកគ្រូៗទាំងអស់នៃវិទ្យាល័យព្រៃទប់

លោកគ្រូអ្នកគ្រូនៃវិទ្យាល័យព្រៃទប់មានចំនួន៥០នាក់ ស្រីចំនួន១៣នាក់                        នេះជារូបខ្លះៗមិនទាន់អស់គ្នាទេ សូមទស្សនាវីដេអូរខាងក្រោម៖

កោះប៉ែន

ទន្លេមេគង្គ គឺជាអាងស្តុកទឹកសាបមួយដ៏ធំលើពិភពលោក ហើយក៏ជាប្រភពទឹកដ៏សំខាន់របស់កម្ពុជា។ ទន្លេមេគង្គ ហូរកាត់ប្រទេសកម្ពុជាប្រវែង ៥០០គីឡូម៉ែត្រ ចាប់ពីល្បាក់ខោននៃប្រទេសឡាវរហូតដល់ព្រំប្រទល់ប្រទេសវៀតណាម ។ តាមធម្មតា នៅរដូវវស្សាធារទឹកមានទំហំ៣៤.000 ម៉ែត្រគូប ស្មើនឹង២០ដងនៃធារទឹកនារដូវប្រាំង។  ធ្លាប់តែគ្របដណ្ដប់ដោយទឹកដែលមានពណ៌ត្នោត លាយឡំជាមួយនឹងដីល្បាប់ខួបប្រាំង ខួបវស្សា ប៉ុន្តែពេលនេះសភាពធម្មជាតិរបស់ទន្លេបានប្ដូរស្ទើរតែទាំងស្រុង។ កម្រិតទឹកស្រកចុះយ៉ាងគំហុកស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ។ ផ្ទៃទឹកប្រែជាពណ៌ខៀវថ្លាចាំងឆ្លុះដល់បាត រំលេចខ្សាច់សក្បុសស្ទើរក្លាយជាវាល។   ធម្មជាតិផ្លាស់ប្តូរដោយសារតែបំរែបំរួលអាកាសធាតុ និងរងនូវផលប៉ះពាល់ពីមនុស្ស។ ធម្មជាតិត្រូវការយើងចូលរួមថែរក្សា និងការពារ។ ថែធម្មជាតិ ថែទន្លេមេគង្គយើង។ សូមចុចដើម្បីទស្សនាវីដេអូ៖ https://youtu.be/G0axJVUkm_4 cr: pich ponleu

ប្រទេស អ៊ីរ៉ង់

អ៊ីរ៉ង់ (Persian: ايران),ត្រូវបានគេស្គាល់ជាប្រទេស ភឺសៀ ដែលស្ថិតនៅអាស៊ីខាងត្បូងនៃ  Middle East ។ហើយមានព្រំប្រទល់ជាប់ប្រទេស  អាហ្កានីស្ថាន   អាមេនៀ   អាហ្សិបៀចេន ​  អ៊ីរ៉ាក់   ប៉ាគីស្ថាន ​  (Kurdistan) ​  ទួកគី​  ហើយនឹង ទួកមេនីស្ទែន ។ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ جمهوری اسلامی ایران Jomhuri-ye Eslāmi-ye Irān ទង់ វរលញ្ចករ បាវចនា:  استقلال., آزادی., جمهوری اسلامی ឯករាជ្យ, សេរីភាព, សាធារណរដ្ឋអ៊ីស្លាម Independence, Freedom, Islamic Republic បទភ្លេង:  ភ្លេងជាតិនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់    (ផ្លូវការ) ធានី តេហេរ៉ង់ ទីក្រុង​ធំ​បំផុត រដ្ឋធានី ភាសា​ផ្លូវការ ព្សែក  ឫ  ភឺសៀ ភាសានិយាយ ភាសាព្សែក ,  អាសឺរី ,  ភាសាអាស៊ីរី ,  ភាសាអាមេនី ,  ភាសាឃឺឌីស ,  ឡូរី ,  ភាសាបាឡូឈី ,  ភាសាហ្គីឡាគី ,  ភាសាម៉ាហ្សាន់ដារានី ,  ភាសាអារ៉ាប់ ,  ភាសាធឺកមីន សាសនា Shia Islam ប្រជានាម អ៊ីរ៉ង់(នី) រដ្ឋាភិបាល រដ្ឋឯកភូត ,  សាធារណរដ្ឋប្រកាន់ប្រធានាធិបតីនិយម  -  មេដឹកនាំកំពូល Ali Khamenei  -  ប្រធានាធិបតេយ្យ Hassan Rouhani  -  អនុប្រធានាធិបតេយ្យដំបូង Eshaq Jahangiri  -  អ្នកតំណាង(ប្រធាន)សភា Ali Larijani  -  អ្នកតំណាងប្រធានយុត្តិធម៏...